អំពីបណ្ណាល័យ

អំពីបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា

១. ចក្ខុវិស័យ៖​ ដើម្បីបំពេញតម្រូវការឯកសារដល់អ្នកស្រាវជ្រាវក្នុងនិងក្រៅប្រទេស។
២. បេសកកម្ម ៖ ប្រមូល​ តម្កល់ គ្រប់គ្រង និងរក្សា​ សៀវភៅ ឯកសារនិងស្នាដៃស្រាវជ្រាវគ្រប់វិស័យជាភាសាខ្មែរនិងភាសាបរទេស។
៣. ភារកិច្ច ៖
  • គ្រប់​គ្រង​បណ្ណាល័យ​ និងបណ្ណាល័យអេឡិចត្រូនិកនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា
  • ប្រមូលតម្កល់គ្រប់គ្រងនិងតាំងបង្ហាញស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
  • ប្រមូលតម្កល់និងគ្រប់គ្រងស្នាដៃស្រាវជ្រាវគ្រប់វិស័យ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​
  • ប្រមូលតម្កល់និងគ្រប់គ្រងនិក្ខេបបទទាំងក្នុងនិងក្រៅប្រទេស
  • ប្រមូលតម្កល់និងគ្រប់គ្រងឯកសារនានាដែលមិនទាន់បានបោះពុម្ព
  • គ្រប់គ្រងការតម្កល់ឯកសារគ្រប់ប្រភេទដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • ទំនាក់ទំនងជាមួយដៃគូជាតិនិងអន្តរជាតិក្នុងកិច្ចអភិវឌ្ឍន៍បណ្ណាល័យ
  • ផ្តល់សេវាកម្មបណ្ណាល័យបណ្ណាល័យអេឡិចត្រូនិកឯកសារអេឡិចត្រូនិក
៤. ធនធានឯកសារ ៖
  • សៀវភៅទ្រឹស្តី
  • E-Book
  • ស្នាដៃស្រាវជ្រាវ
  • និក្ខេបបទ
  • រាជកិច្ច
  • សារណា
  • កាសែត​ ទស្សនាវដ្តី ព្រឹត្តិបត្រ របាយការណ៍
  • មូលឯកសារ
  • ឯកសារយោង (វចនានុក្រម,Encyclopedias, Index)
  • ផែនទី
  • CD/DVD
៥. ប្រព័ន្ធគ្រប់គ្រងឯកសារ ៖
  • ប្រព័ន្ធ KOHA
  • ចុះបញ្ជីសៀវភៅឬឯកសារតាមប្រព័ន្ធ DDC
  • សៀវភៅឬឯកសាររៀបចំទុកដាក់ក្នុងធ្នើតាមមុខវិជ្ជា
៦. ដៃគូសហការ ៖
  • សហការជាមួយសកលវិទ្យាល័យកាន់ធើភ្ជាប់ប្រព័ន្ធបណ្ណាល័យអេឡិចត្រូនិក ដែលមានសៀវភៅចំនួន ១៤០០០០ ចំណងជើង។
  • សហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ ផ្តល់ការបណ្តុះបណ្តាលអំពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញស៍។
  • សមាជិកសមាគមបណ្ណារក្សនិងឯកសារវិទូរ

ប្រព័ន្ធបណ្ណាល័យ

Main Library
E-Book

ដៃគូសហការ

Korean Environment Institute
Can Tho University