ស្វែងយល់ប្រវត្តិពង្សក្សត្រខ្មែរជាអត្ថបទពាក្យកាព្យ

«កាព្យប្រវត្តិពង្សក្សត្រខ្មែរ» បទ អ័ស្ត-ស័ប្ត ដែលរៀបរៀងដោយលោកស្រីបណ្ឌិត ជា វ​ណ្ណី ជាស្នាដៃថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តការអានសៀវភៅនៅដំណាច់ឆ្នាំ២០១៩នេះ។

លោកស្រីបណ្ឌិត ជា វណ្ណី​ បានឱ្យដឹងថា​ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តរបស់ខ្លួនជាង២០០០ឆ្នាំមកហើយ។ ក្នុងនាម​ជា​កូន​ខ្មែរ​ យើង​ត្រូវ​នាំ​គ្នា​ខិតខំប្រឹងប្រែង​រៀនសូត្រ​ឱ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​នូវប្រវត្តិសាស្ត្ររបស់ខ្លួន ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ដោយ​ដកស្រង់​យកបទពិសោធន៍​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង។​ លោកស្រីបន្តថា បច្ចុប្បន្ននេះ អត្ថបទប្រវត្តិ​សាស្រ្តមានសរសេររៀបរៀងជាទូទៅជាអត្ថបទពាក្យរាយ ពុំទាន់ឃើញមានអ្នកចងក្រងជាអត្ថបទពាក្យកាព្យនៅឡើយ និងម្យ៉ាងដោយសារតែលោកស្រីមាននិស្ស័យស្រឡាញ់​ពេញចិត្តខាងកំណាព្យកាព្យឃ្លោងផងនោះ​ ក៏សាកល្បងសរសេរប្រវត្តិសាស្រ្តខ្មែរដោយ​សង្ខេបដោយផ្អែកលើអត្ថបទប្រវត្តិសាស្រ្តផ្សេងៗ ជាពាក្យកាព្យ ទុកគ្រាន់ជាការបំពេញ​នូវ​អ្វី​ដែល​យើងមិនទាន់មាន និងសម្រាប់អ្នកចង់អានប្រវត្តិសាស្រ្តជាកំណាព្យផងដែរ។

​លោកស្រីលើកឡើងថា​ ការខិត​ខំប្រឹង​ប្រែង​ ​តាក់តែង​​ចងក្រង​​និពន្ធ​កំណាព្យ​ ​«កាព្យប្រវត្តិពង្សក្សត្រខ្មែរ» ជាបទ អ័ស្ត-ស័ប្តឡើងគឺ​គ្មាន​បំណង​នឹង​ចាត់​ទុក​ស្នាដៃ​នេះ​ ​ជា​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ល្អ​ត្រឹមត្រូវ​ដែល​ត្រូវ​ជំនួស​ឯកសារ​ផ្សេង​ឯទៀត​នោះ​ទេ។​ លោកស្រីបាន​គូសបញ្ជាក់ថា​ គោលបំណង​ ​និង​ទិស​ដៅ​ធំ​របស់លោកស្រី​គឺ​ចង់​ធ្វើ​ដូច​ម្ដេច​ចងក្រង​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ជាកំណាព្យដែលមានលក្ខណៈសង្ខេបទុក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ​បានអាន ដើម្បី​ឱ្យ​ងាយចេះ​ចង​ចាំ និងចូលរួមចំណែកលើកស្ទួយវិស័យកំណាព្យខ្មែរតែប៉ុណ្ណោះ៕


ប្រព័ន្ធបណ្ណាល័យ

Main Library
E-Book

ដៃគូសហការ

Korean Environment Institute
Can Tho University