ទស្សនៈខ្មែរស្តីពីចំនួនលេខ
សៀវភៅ ទស្សនៈខ្មែរស្តីពីចំនួនលេខ រៀបរៀងដោយលោកបណ្ឌិត អ៊ុំ ប៉ុម។
លោកបណ្ឌិតបានឱ្យដឹងថា កូនសៀវភៅដ៏តូចស្តើងនេះកើតចេញពីទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរ ព្រមទាំងកើតចេញពីការចំណាយពេលវេលាដ៏មានតម្លៃក្នុងជីវិតចុងក្រោយរបស់លោក ដើម្បីប្រមូលផ្តុំចងក្រងនូវទស្សនៈខ្មែរយើងដែលធ្លាប់មានរួចមកហើយ ទាក់ទងនឹងចំនួនលេខទុកជាចំណងដៃជូនអ្នកអាន។
លោកបញ្ជាក់ថា ស្នាដៃនេះមិនមែនជាអត្ថបទស្រាវជ្រាវមួយដែលមានលក្ខណៈវិទ្យាសាស្ត្រជ្រាលជ្រៅទៅតាមបំណងប្រាថ្នារបស់អ្នកស្រាវជ្រាវជាន់ខ្ពស់នោះទេ ប៉ុន្តែគ្រាន់តែជាអត្ថបទដ៏សាមញ្ញមួយដែលមានលំនាំបែបនរវិជ្ជា ពោលគឺការកត់ត្រាឡើងវិញនិងជាការពិពណ៌នារៀបរាប់នូវអ្វីដែលជាទស្សនៈរបស់ខ្មែរធ្លាប់មានរួចមកហើយ ដើម្បីថែរក្សាទុកកុំឱ្យទស្សនៈទាំងនោះ បាត់បង់ទៅវិញ ក្នុងពេលវេលាតទៅមុខតែប៉ុណ្ណោះ៕
