វិធីសាស្ត្រក្នុងការជំរុញទម្លាប់ល្អក្នុងការអានចំពោះកុមារ

អត្ថបទ៖ បកប្រែ
ប្រភព៖ https://www.oxfordlearning.com/encourage-good-reading-habits/

ការអានគឺជាជំនាញមូលដ្ឋានមួយដែលកុមារត្រូវការរៀនដើម្បីទទួលបានជោគជ័យ
ការអានគឺជាជំនាញមួយក្នុងចំណោមជំនាញគ្រឹះបំផុតដែលកុមារត្រូវរៀនដើម្បីទទួលបានជោគជ័យ។
មិនត្រឹមតែជំនាញអានល្អផ្តល់អត្ថប្រយោជន៍ដល់ការសិក្សារបស់សិស្ស និស្សិតប៉ុណ្ណោះទេ វាក៏ជាជំនាញដែលតម្រូវឱ្យមានសម្រាប់ភាពជោគជ័យពេញមួយជីវិតផងដែរ។ ការអាន បានជួយក្នុងការអភិវឌ្ឍផ្នែកវាក្យសព្ទ បង្កើនការយកចិត្តទុកដាក់ និង ជំរុញការគិតវិភាគឱ្យកាន់តែរឹងមាំ។
ការទទួលបានការចាប់អារម្មណ៍ពីកូនរបស់អ្នកក្នុងការអាន
គន្លឹះក្នុងការជំរុញទម្លាប់នៃការអានចំពោះកុមារ គឺការអានជាមួយពួកគេនៅក្នុងផ្ទះតាំងពីវ័យក្មេង។ តាមរយៈការអានជាមួយគ្នា កូនអ្នកនឹងរៀនដោយរីករាយនូវការអានដែលអាចនាំមកនូវការជួយពួកគាត់ឱ្យមានកម្លាំងចិត្តក្នុងការអាន។
ទោះយ៉ាងណាក៏ដោយការរៀននិងដំណើរការនៃការទទួលព័ត៌មានរបស់សិស្សគ្រប់រូបមានភាពខុសគ្នា។ នេះមានន័យថាកុមារខ្លះអាចមានការស្រឡាញ់ការអានពីធម្មជាតិ​ ហើយកុមារខ្លះទៀតប្រហែលជាមិនចូលចិត្តអាន។
ប្រសិនបើកូនរបស់អ្នកធ្លាក់ចូលក្នុងប្រភេទទី ២ គឺប្រភេទមិនចូលចិត្តអាន កុំបារម្ភអី។ ក្នុងនាមជាឪពុកម្តាយមានយុទ្ធសាស្ត្រផ្សេងៗគ្នាជាច្រើនដែលអ្នកអាចប្រើដើម្បីលើកទឹកចិត្តកូនអ្នកឱ្យអាន។
ដំបូងវាចាំបាច់ក្នុងការស្វែងយល់ពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអាន។

ហេតុអ្វីបានជាកូនខ្ញុំមិនចូលចិត្តអាន?

មិនមែនក្មេងៗទាំងអស់សុទ្ធតែចូលចិត្តអាននោះទេ។ ហេតុផលទូទៅខ្លះដែលកុមារមិនចូលចិត្តអានរួមមាន៖

  • កូនរបស់អ្នកមានអារម្មណ៍ថាការអានគឺជាការងារមួយ
  • កូនអ្នកពិបាកអាន
  • កូនអ្នកគិតថាការអានគួរឱ្យធុញទ្រាន់ណាស់
  • កូនរបស់អ្នកមិនទាន់រកឃើញសៀវភៅដែលគាត់ចូលចិត្តនៅឡើយ

ដំណឹងល្អគឺថា នៅពេលដែលអ្នកដឹងពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអាន នោះអ្នកអាចដោះស្រាយបញ្ហាបាន ហើយចាប់ផ្តើមធ្វើឱ្យគាត់កាន់តែរីករាយក្នុងការអាន។
តាមរយៈការរៀនធ្វើឱ្យការអានរបស់កូនអ្នកមានភាពរីករាយ ទំនងជាការបង្កើតការស្រឡាញ់ការអាន ជំរុញទម្លាប់នៃការអានកាន់តែប្រសើរឡើង និង ធ្វើឱ្យការសិក្សាកាន់តែមានភាពងាយស្រួល។
វិធី ១០ យ៉ាងដើម្បីជំរុញទម្លាប់ល្អក្នុងការដល់កុមារ
សាកល្បងវិធីងាយៗទាំង ១០ នេះដើម្បីជំរុញទម្លាប់ល្អក្នុងការអានដល់កូនអ្នកដោយធ្វើឱ្យមានភាពរីករាយក្នុងការអាន ។

១. រៀបចំកន្លែងសម្រាប់អាន
រៀបចំកន្លែងសម្រាប់កូនអ្នកអានដោយមានការផ្តល់ជំនួយដល់ពួកគេ។ ដោយប្រើប្រាស់កៅអីដែលផ្តល់ភាពងាយស្រួលក្នុងការអង្គុយ គេងគ្រប់ឥរិយាបទ គ្រឿងសម្ភារៈប្រើប្រាស់ដែលមានភាពទាក់ទាញនិងផ្តល់ភាពរីករាយ សៀវភៅជាច្រើនប្រភេទ នោះកូនអ្នកនឹងមានកន្លែងអានផ្ទាល់ខ្លួនដ៏កក់ក្តៅ។

២. ការលើកទឹកចិត្តក្នុងការអាននៅតាមគេហដ្ឋាននិងគ្រប់ទីកន្លែង
បង្រៀនកូនអ្នកថាការអានមិនត្រឹមតែជាសៀវភៅប៉ុណ្ណោះទេ។ អនុវត្តការអានម៉ឺនុយ ចំណងជើងភាពយន្ត សញ្ញាសំគាល់តាមដងផ្លូវ ការណែនាំអំពីរបៀបលេងហ្គែម និងអ្វីៗជាច្រើនផ្សេងៗទៀត - បង្ហាញកូនរបស់អ្នកឱ្យឃើញថារការអានគឺនៅគ្រប់ទីកន្លែង។

៣. ការធ្វើជាគម្រូ
ដើរតួជាគំរូនិងអាននៅចំពោះមុខកូនរបស់អ្នក។ ការមើលអ្នកអានទស្សនាវដ្តី កាសែត និង សៀវភៅបង្ហាញកូនអ្នកថា ការអានគឺសំខាន់។ លើកទឹកចិត្តឱ្យកូនរបស់អ្នកចូលរួមជាមួយអ្នក ដោយឱ្យគាត់អាចសៀវភៅផ្ទាល់ខ្លួនរបស់គាត់នៅពេលអ្នកកំពុងអាន។

៤. ការផ្សារភ្ជាប់រវាងការអានទៅនឹងជីវិតពិត
ជួយកូនអ្នកឱ្យអនុវត្តអ្វីដែលគាត់កំពុងអានក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ ការភ្ជាប់ទំនាក់ទំនងរវាងសៀវភៅនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់កូនអ្នកអាចជួយបង្កើនចំណាប់អារម្មណ៍របស់គាត់ក្នុងការអាន។

៥. រក្សាឱ្យមានសម្ភារៈអាននៅក្នុងផ្ទះ
ផ្តល់ឱ្យកូនអ្នកនូវភាពងាយស្រួលក្នុងការទទួលបានសៀវភៅនិងសម្ភារៈអានផ្សេងៗនៅក្នុងផ្ទះ។ ការធ្វើបែបនេះជួយឱ្យគាត់យល់ថាការអានមិនត្រឹមតែកើតឡើងនៅសាលាទេវាអាចកើតឡើងគ្រប់ទីកន្លែង។

៦. ចូលបណ្ណាល័យដែលមានក្នុងមូលដ្ឋានដែលអ្នករស់នៅ
កាតបណ្ណាល័យផ្តល់នូវភាពងាយស្រួលក្នុងការធ្វើឱ្យការអានប្រកបដោយភាពរីករាយ ។ ការទាញយកអត្ថប្រយោជន៍ពីការជ្រើសរើសបណ្ណាល័យសាធារណៈដែលមានក្នុងតំបន់ដែលអ្នករស់នៅ ដោយអាចឱ្យកូនអ្នកជ្រើសរើសយកសៀវភៅដែលទាក់ទាញចំណាប់អារម្មណ៍របស់គាត់សម្រាប់អាន។

៧. និយាយអំពីអ្វីដែលកូនរបស់អ្នកកំពុងអាន
បន្ទាប់ពីកូនរបស់អ្នកបានអានបញ្ចប់សៀវភៅហើយនិយាយពីអ្វីដែលបានកើតឡើង ហើយសួរគាត់ថាតើផ្នែកណាមួយដែលគាត់ចូលចិត្ត។ នេះនឹងជួយបង្កើនជំនាញការយល់ដឹងរបស់កូនអ្នក និង ធ្វើឱ្យការអានក្លាយជាសកម្មភាពមួយនៅក្នុងក្រុមគ្រួសារ។

៨. សូមពន្យល់កូនរបស់អ្នកអំពីប្រភេទសៀវភៅខុសៗគ្នា
ស្វែងរកសៀវភៅដែលកូនរបស់អ្នកមានការចាប់អារម្មណ៍។ ស្វែងរកប្រភេទផ្សេងៗដូចជា ប្រភេទសៀវភៅអាថ៌កំបាំង រឿងប្រឌិតបែបវិទ្យាសាស្ត្រ សៀវភៅកំប្លែង និងសៀវភៅរឿងជាច្រើនទៀត។ កូនអ្នកចាប់អារម្មណ៍លើមុខវិជ្ជាកាន់តែច្រើនពួកគេនឹងរំភើបក្នុងការអាន!

៩. គាំទ្រកូនរបស់អ្នក
ប្រសិនបើកូនរបស់អ្នកមានការលំបាកក្នុងការអាន និង ធុញថប់ សូមត្រឡប់មកក្រោយ និង រកមើលឡើងវិញនូវកន្លែងដែលគាត់កំពុងជួបការលំបាក។ និយាយជាមួយគ្រូរបស់គាត់ហើយដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
១០. អានរៀងរាល់រាត្រី
សូមឱ្យការអានជាផ្នែកមួយនៃទម្លាប់ពេលយប់របស់កូនអ្នក។ ទម្លាប់នេះជួយឱ្យកូនអ្នករៀនផ្សារភ្ជាប់ការអានជាមួយនឹងការសំរាកលំហែរ។
ការអានគួរតែមានភាពសប្បាយរីករាយ កុំឱ្យមានភាពធុញថប់!

ប្រើគន្លឹះទាំងនេះដើម្បីឱ្យកូនអ្នកចាប់អារម្មណ៍ក្នុងការអាន ដូច្នេះគាត់អាចក្លាយជាអ្នករៀនពូកែជាងមុន។ ជាមួយនឹងការផ្តោតការចាប់អារម្មណ៍និងទិសដៅតិចតួចអ្នកអាចជួយផ្តល់ឱ្យកូនរបស់អ្នកនូវការអានដែលពួកគេត្រូវការ។

ប្រព័ន្ធបណ្ណាល័យ

Main Library
E-Book

ដៃគូសហការ

Korean Environment Institute
Can Tho University